Royal Academy of Cambodia
នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស តាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។
(រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយលេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា៕
សូមជម្រាបជូនដែរថា កន្លងមកនេះ មានការលេចលឺអំពីការប្រកួតប្រជែងគ្នាក្នុងការរៀបចំដាក់ល្ខោនខោល របស់កម្ពុជា និងថៃ ដាក់ទៅអង្គការយូណេស្កូ ហើយក៏ធ្វើរំជើបរំជួលដល់ស្រទាប់មហាជនជាច្រើន ដែលស្រឡាញ់នូវសម្បត្តិវប្បធម៌របស់ប្រទេស។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏មិនបានព្រងើយកន្តើយនឹងផលប្រយោជន៍ជាតិនោះដែរ ហើយបានខិតខំបំពេញកិច្ចការនិងរៀបចំឯកសារជាភ័ស្តុតាងនានាដាក់ជូនគណៈកម្មការវាយតម្លៃ។
រាជបណ្ឌិត្យសភាកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័ន ដែលបានខំប្រឹងប្រែងសម្រាប់បុព្វហេតុជាតិ និងសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលយកចិត្តទុកដាក់និងស្រឡាញ់សម្បត្តិវប្បធម៌របស់ជាតិ។
ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
RAC Media
នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ក្នុងឱកាសនៃការធ្វើបទបង្ហាញអំពីសមិទ្ធផលសំខានៗដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ នៅឆ្នាំ២០១៨ របស់វិទ្យាស្ថាននីមួយៗនៃរាជបណ្ឌិត្យសភាកម្ពុជា នាយិកាវិទ្យាស្ថានខុងជឺ កញ្ញា វុធ សុភក័្រណា បានបង្ហាញថា៖
១- និស្សិតកម្ពុជា ៥០នាក់ ដែលបានទទួលអាហារូបរណ៍ពីវិទ្យាស្ថានខុងជឺ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងការសិក្សានោះមានកម្រិតដូចជា៖
- វគ្គបំប៉នភាសាចិន រយៈពេលខ្លី មួយឆមាស
- វគ្គបំប៉នភាសាចិន រយៈពេល ១ ឆ្នាំ- ថ្នាក់បរិញ្ញាបត្រ
- និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
២- នៅថ្ងៃទី២០ មករា ឆ្នាំ២០១៨ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវការប្រឡងធ្វើតេស្តសមត្ថភាព (HSK) លើកទី១ ហើយលើកទី២នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវការប្រឡងធ្វើតេស្តសមត្ថភាព (HSK) ក្នុងការប្រឡងនេះបានបែងចែកជា ៦កម្រិត។ អ្នកដែលបានចូលរួមការប្រឡងរួមមានមកពីតាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនផងដែរ ដោយក្នុងនោះមានអ្នកចូលរួមប្រឡងសរុបប្រមាណ ១២០នាក់។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា បានរៀបចំនូវការប្រឡង HSKចំនួនពីរដងក្នុងមួយឆ្នាំ។
RAC Media
យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញរបាយការណ៍សមិទ្ធផល ក្នុងនោះមានសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨៖
១- ដើម្បីឆ្លើយតបទៅនឹងទិសដៅឆ្នាំ២០១៨ មជ្ឈមណ្ឌលសិក្សាចិន បានខិតខំអនុវត្ត គម្រោងស្រាវជ្រាវ ឯកសារ ជាច្រើន និង បានចូលរួមកម្មវិធីសិក្ខាសាលា សន្និសីទជាតិ និងអន្តរជាតិ ដែលមានដូចខាងក្រោមនេះ៖
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល បានចូលរួមស្តាប់ បាឋកថាស្ដីពី «ការកាត់បន្ថយភាពក្រីក្រតាមរយៈ ការដាំដំណាំមន និង ចិញ្ចឹមដង្កូវនាង» ដោយសាស្ដ្រាចារ្យបណ្ឌិត Ji Ping Liu ប្រធានស្ដីទីមជ្ឈមណ្ឌលហ្វឹកហ្វឺន ចិញ្ចឹមសត្វ យកសូត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលបានចូលរួមកម្មវិធីសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល១ឆ្នាំ និង ទិសដៅការងារក្រោម ការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលបានចូលរួម កម្មវិធីបាឋកថាស្តីពី គោលនយោបាយការបរទេស សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល របស់លោក Donald Trump និង អត្ថន័យចំពោះអាស៊ី ថ្ងៃទី២៣ សីហា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមស្តាប់បាឋកថាស្តីពី «ស្នាដៃតន្រីបង្សុកូល៖ អតីតកាល ជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
-លោកបណ្ឌិត គី សេរីវឌ្ឍន៍ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ខួប៥០ឆ្នាំនៃទិវាសន្តិភាពពិភពលោក» នៅប្រទេសចិនក្នុងខែកញ្ញា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល បានចូលរួម សន្និសីទលើកទី៩ ស្តីពី «គីមី និង ជីវិត» រៀបចំដោយ សមាគមន៍គីមីសហការជាមួយ រាជបណ្ឌិត្យ សភាកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមសិក្ខាសាលាស្តីពី ការបង្ហាញសៀវភៅ «ភាសាខ្មែរ» រៀបចំ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ អមដំណើរជាមួយឯកឧត្តម បណ្ឌិត អគ្គលេខាធិការ យង់ ពៅ ចូលរួម សិក្ខាសាលាអន្តរជាតិស្តីពី «កំណែទម្រង់ប្រទេសចិននិងការបើកចំហទៅកាន់ពិភពលោក» នៅខេត្តហៃណាន ប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ ចូលរួម ជាវាគ្មិន ក្នុងសិក្ខាសាលាប្រចាំឆ្នាំ RAC LASS VASS នៅទីក្រុង ហាឡុង ប្រទេសវៀតណាម ក្នុងខែតុលា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមសិក្ខាសាលាជាតិស្តីពី «សង្គតិភាពព្រះពុទ្ធសាសនាដើម្បី ពង្រឹង និង អភិវឌ្ឍន៍វិស័យពុទ្ធចក្រ និង អាណាចក្រក្នុងសង្គម កម្ពុជា បច្ចុប្បន្ន៖ ការពង្រឹងវិន័យសង្ឈ» ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចូលរួមជាវគ្មិន ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលចូលរួម សន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-អ៉ឺរ៉ុប៖ សមិទ្ធផល និង មាគ៌ាឆ្ពោះទៅមុខ» ដែលរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីវិទ្យាស្ថានបានចូលរួមសិក្ខាសាលា បង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «កម្មវិធី អូស៊ីអខ្មែរ និង អក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
២- បេសកកម្មក្រៅប្រទេស-ថ្ងៃទី១២-២០ ខែកញ្ញា ឆ្នាំ២០១៨៖
- បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលបានបំពេញបេសកម្ម ទៅប្រទេសចិន ដើម្បីចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីខួប ៥០ឆ្នាំនៃទិវាសន្តិភាពពិភពលោក។
-ថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨៖ បណ្ឌិត គី សេរីវឌ្ឍន៍ និង លោក ចាន់ វណ្ឌី បានបំពេញ បេសកកម្មទៅប្រទេសវៀតណាម ដើម្បីចូលរួមសិក្ខាសាលាប្រចាំឆ្នាំ កម្ពុជា វៀតណាម ឡាវ កូរ៉េ ស្តីពី«Green Transformation For Energy and Water Resource Security in the Mekong Sub-Region» និង «Vietnam-Cambodia-Laos Cooperation in the New Context»។
-ថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨៖ បណ្ឌិត គី សេរីវឌ្ឍន៍ បានបំពេញបេសកកម្មទៅប្រទេស ចិន ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីអំពី «កំណែទម្រង់សេដ្ឋកិច្ចប្រទេសចិន និង ការបើកចំហទៅកាន់ពិភព- លោក»។
៣- បានរៀបចំបោះពុម្ពសៀវភៅ៖
- គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងវិថី
- មេគង្គ ឡានឆាងជាអ្វី?
- យុទ្ធសាស្រ្តថ្មីនៃគោលនយោបាយថ្នាក់ដឹកនាំចិនជំនាន់ទី៥
- ព្រឹត្តិប័ត្រស្រាវជ្រាវសិក្សាចិន
- ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣
RAC Media
ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញរបាយការណ៍សមិទ្ធផលសំខាន់ៗជាច្រើនដែលក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរបានអនុវត្តន៍កន្លងមក ក្នុងនោះមាន៖
២- ក្រុមទី២ ថ្ងៃពុធ
- គណៈកម្មការសុខាភិបាល អនុម័តបានចំនួន១៣៩ពាក្យ
- គណៈកម្មការសេដ្ឋកិច្ច អនុម័តបានចំនួន១២៣ពាក្យ
- គណៈកម្មការគីមីវិទ្យានិងរូបវិទ្យា អនុម័តបានចំនួន៤៧ពាក្យ
- ការប្រជុំអនុម័តពាក្យដែលស្នើដោយស្ថាប័នក្រៅ
១- ពិនិត្យនិងអនុម័តពាក្យ ស្នើដោយចលនា GOGO Cambodia បានចំនួន១ពាក្យគឺ «សហស្សវិចិត្រវាយនា»។
២- ពិនិត្យនិងអនុម័តសំណើរបស់រាជបណ្ឌិត្យសភាកម្ពុជាស្ដីពីការបកប្រែជាភាសាអង់គ្លេស ឬភាសា បារាំង ឬកំណត់សូរជាអក្សរឡាតាំងនៃបច្ចេកសព្ទគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន១២ពាក្យ។
- ការប្រជុំអនុម័តពាក្យរបស់គណៈកម្មការបច្ចេកទេសទាំង១៧១
១ - គណៈកម្មការកសិកម្ម អនុម័តបានចំនួន១៥៩ពាក្យ
២- គណៈកម្មការគណិតវិទ្យា អនុម័តបានចំនួន១៣២ពាក្យ
៣- គណៈកម្មការគីមីវិទ្យានិងរូបវិទ្យា អនុម័តបានចំនួន១៣២ពាក្យ
៤- គណៈកម្មការទស្សនវិជ្ជា អនុម័តបានចំនួន៧១ពាក្យ និងពិនិត្យឈ្មោះទស្សនវិទូចំនួន១១៣នាក់
៥- គណៈកម្មការប្រវត្តិវិទ្យា អនុម័តបានចំនួន៩៨ពាក្យ
៦- គណៈកម្មការព័ត៌មានវិទ្យា អនុម័តបានចំនួន១៧៦ពាក្យ
៧- គណៈកម្មការភាសាវិទ្យា អនុម័តបានចំនួន៩៧ពាក្យ
៨- គណៈកម្មការភូមិវិទ្យា អនុម័តបានចំនួន១៤២ពាក្យ
៩- គណៈកម្មការវប្បធម៌និងវិចិត្រសិល្បៈ អនុម័តបានចំនួន១៧៨ពាក្យ
១០- គណៈកម្មការវិទ្យាសាស្ត្រនយោបាយ អនុម័តបានចំនួន៨៨ពាក្យ
១១- គណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច អនុម័តបានចំនួន១៣២ពាក្យ
១២- គណៈកម្មការវិទ្យាសាស្ត្រអប់រំ អនុម័តបានចំនួន៥៨ពាក្យ
១៣- គណៈកម្មការសុខាភិបាល អនុម័តបានចំនួន១៥៩ពាក្យ
១៤- គណៈកម្មការស្ថាបត្យកម្មនិងសំណង់ អនុម័តបានចំនួន២៥២ពាក្យ
១៥- គណៈកម្មការអក្សរសិល្ប៍ អនុម័តបានចំនួន៩១ពាក្យ
១៦- គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ ពិនិត្យ កែសម្រួល និងសរសេរឈ្មោះភូមិឃុំជាអក្សរឡាតាំង បានចំនួន២ ៣៨៩ភូមិឃុំ
១៧- គណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន ពិនិត្យគោលការណ៍អក្ខរាវិរុទ្ធបានចំនួន៣គោលការណ៍៖
- ពាក្យផ្សំដែលមានយុគលពិន្ទុនៅចន្លោះ និង កំណត់សូរអាន
- ពាក្យទោលមានយុគលពិន្ទុនៅខាងចុងនិងសូរអាន
- កំណត់គោលការណ៍ពាក្យមាន «ករ» នៅខាងចុង
RAC Media
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិបាល ដើម្បីរកធាតុចូលជូនដល់រាជរដ្ឋាភិបាល។ វិទ្យាស្ថានក៏មានតួនាទីក្នុងការសហការជាមួយក្រសួងស្ថាប័នជាតិ អន្តរជាតិ ឬ ដៃគូរពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយរាល់ស្នាដៃស្រាវជ្រាវទាំងឡាយតាមរយៈការបោះពុម្ព និង ការរៀបចំសិក្ខាសាលាជាដើម។
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម មានលេខាធិការដ្ឋានដែលជាសេនាធិការ និង មាននាយកដ្ឋានចំណុះចំនួន០៤ ដែលនាយកដ្ឋានទាំង០៤នេះ មានភារកិច្ចក្នុងការសិក្សាស្រាវជ្រាវ សហប្រតិបត្តិការនិង ផ្សព្វផ្សាយរាល់ស្នាដៃទៅតាមជំ នាញរបស់ខ្លួន ក្នុងនោះមាន៖
១- នាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ
២- នាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣- នាយកដ្ឋានវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត
៤- នាយកដ្ឋានធនធានទឹក។
ថ្លែងនៅក្នុងអង្គសន្និបាត បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានបង្ហាញពីរបាយការណ៍ សកម្មភាពការងារនានា និង សមិទ្ធិផលសំខាន់ៗ ក្នុងរយៈ០១ ឆ្នាំដែលវិទ្យាស្ថានសម្រេចបានក្នុងឆ្នាំ២០១៨ មានដូចជា៖
១- គម្រោងស្រាវជ្រាវថ្នាក់ជាតិ៖ វិទ្យាស្ថានបានចូលរួមគម្រោងស្រាវជ្រាវចំនួន គឺ៖
- ការចិញ្ចឹមគោទឹកដោះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សី ត្រឹប
- ការគាំទ្របច្ចេកវិទ្យាសម្រាប់ផលិត និង ប្រើប្រាស់ដើម្បីបង្កើនទិន្នផលកសិកម្ម នៅប្រទេសកម្ពុជា
២- បណ្តុះបណ្តាលថ្នាក់អន្តរជាតិ៖ មន្រ្តីរបស់វិទ្យាស្ថានបានបានបញ្ជូនចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃស្តីពីការចិញ្ចឹមគោ ទឹកដោះ។
៣-បេសកកម្មក្រៅប្រទេស៖ ថ្នាក់ដឹកនាំប្រធាន និងអនុប្រធានវិទ្យាស្ថាន បានធ្វើំដំណើរទៅចូលរួម អង្គសិក្ខាសាលា កិច្ចប្រជុំ និងបានអមដំណើរប្រធានរាជាបណ្ឌិត្យសភាកម្ពុជាចូលរួមចុះអនុស្សរណៈជាច្រើន មាននៅប្រទេស ចិន វៀតណាម សហរដ្ឋអាមេរិចជាដើម។
- នៅថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០១៨៖ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រនិងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំបើកសិក្ខាសាលាអន្ដរជាតិមួយ ក្រោមជំនួយឧបត្ថម្ភរបស៉អាស៊ាន-ជប៉ុន JAIF ស្តីពី «ការប្រើប្រាស់ជីគីមី និង ថ្នាំកសិកម្មក្នុងវិស័យកសិកម្មនៅប្រទេសអាស៊ាន" នៅខេត្ត សៀមរាប។
៤- ការចូលរួមសកម្មភាពការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា៖ សិក្ខាសាលា និងសន្និសីទផ្សេងៗ នៅរាជបណ្ឌិត្យ សភាកម្ពុជា និងសកម្មភាពនានា របស់រាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធ។
ដោយ៖ កែន ធារិទ្ធ មន្ត្រីវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុកការងារក្នុងឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំប៉ុណ្ណោះដែលទទួលបានការកត់សំគាល់ពីសកម្មភាពសំខាន់ៗដោយសារទឹកចិត្តស្រឡាញ់និងចង់រក្សា អភិរក្ស ការពារធនធានដែលមានក្នុងឧទ្យាន។ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានបង្ហាញពីសមិទ្ធផលរបស់ក្រុមការងារដែលសម្រេចបាន ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដូចខាងក្រោម៖
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១ ៤៣៥ ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្រៅពីគោលដៅនៃការអភិរក្សធនធានធម្មជាតិដែលមានស្រាប់ ឧទ្យាននេះ នឹងក្លាយជាគោលដៅនៃការអភិរក្សនូវប្រភេទសត្វ និងរុក្ខជាតិកម្រ ឬកំពុងរងការគំរាមកំហែង ឬជិតផុតពូជ។ ហើយអ្វីដែលសំខាន់គឺឧទ្យាន នឹងផ្សារភ្ជាប់រវាងការសិក្សាស្រាវជ្រាវ និងការអនុវត្តផ្ទាល់ក៏ដូចជាការរៀបចំ និងចងក្រងជាឯកសារស្រាវជ្រាវ សម្រាប់ផ្តល់ជូនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្តល់លទ្ធភាពជូនប្រជាកសិករតាមរយៈការងារកសិកម្មដែលបានដកពិសោធន៍ច្បាស់លាស់។
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបង្ហាញអំពី រូបសញ្ញា របស់វិទ្យាស្ថានដែលទើបធ្វើការកែសម្រួលថ្មី, ចក្ខុវិស័យ, គោលបំណង, បេសកកម្ម, ភារកិច្ច និងរចនាសម្ព័ន្ធ វិទ្យាស្ថាន យ៉ាងក្បោះក្បាយជួនអង្គសន្និបាតទាំងមូល។
ឯកឧត្តមបណ្ឌិត ប្រធានវិទ្យាស្ថាន បានបញ្ជាក់ថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភា កម្ពុជា ត្រូវបានសម្ពោធដំណើរការផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៦ ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៣០៥ /១១១ ចុះថ្ងៃទី ០៤ ខែ មីនាឆ្នាំ២០០៥ និងព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មានមន្ត្រីសរុបចំនួន២១ ស្រី៣ និងមន្ត្រីស្ម័គ្រចិត្តចំនួន ២នាក់ មាននាយកដ្ឋានចំនួន៧ ជាសេនាធិការ បច្ចេកទេសរួមមាន៖
១. នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ,
២. នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ,
៣. នាយកដ្ឋានច្បាប់អន្តរជាតិ និងការទូត,
៤. នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ,
៥. នាយកដ្ឋានសិក្សាអាស៊ី និងអាហ្វ្រិក,
៦. នាយកដ្ឋានសិក្សាអឺរ៉ុប និងរុស្ស៊ី,
៧. នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី និង៣១ការិយាល័យ។
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨
រួមមាន៖
កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត Rafal Smoczynski មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ។
កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានជាមួយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ
៥. ការរៀបចំកិច្ចពិភាក្សាតុមូល
ទិសដៅការងារ ឆ្នាំ២០១៩ផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ២០១៩-២០២៣វិទ្យាស្ថាននឹងធ្វើ៖
១. ការងារស្រាវជ្រាវ
២. សន្និសីទអន្តរជាតិ វេទិកាអន្តរជាតិ - សន្និសីទអន្តរជាតិ ស្តីពី« កម្ពុជា និងតំបន់ភាវូបនីយកម្មអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»
៣. វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំ
៥. កិច្ចពិភាក្សាតុមូលស្តីពីព្រឹតិ្តការណ៍នយោបាយជាតិ និងអន្តរជាតិសម្រាប់ឆ្នាំ២០១៩
៦. ការបោះពុម្ពផ្សាយ
ដោយ៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)
បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
សមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖
- វិទ្យាស្ថានបានចងក្រងទស្សនាវដ្ដីលេខ១០ ឆ្នាំទី១៧ នៅខែមករា និង កំពុងពិនិត្យស្នាដៃ«ភាសាខ្មែរសម្រាប់ជនបរទេស»ថ្នាក់ដំបូង និពន្ធដោយលោក វ៉ាន់ ម៉ូន ដើម្បីរៀបចំស្នើបោះពុម្ព។
- វិទ្យាស្ថានភាសាជាតិបានពន្យល់ពាក្យចប់វគ្គទី១ ពី ក ដល់ ង និង បានធ្វើវគ្គទី២ត្រឹមអក្សរ «ច» ក្នុងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ ព.ស.២៥៦១, គ.ស.២០១៧ របស់វិទ្យាសា្ថនភាសាជាតិបោះពុម្ពលើកទី១។
- វិទ្យាស្ថានបានចូលរួមធ្វើគោលការណ៍សម្រាប់ការធ្វើវចនានុក្រម តាមរយៈគម្រោងដែលបានសហការនឹងក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) ចាប់តាំងពីដើមខែសីហាមកចំនួន៦លើក (០១.០៨.១៨, ០៦.០៨.១៨, ១៥.០៨.១៨, ១៧.០៨.១៨, ២០.០៨.១៨, ២៧.០៨.១៨)។
- បែងចែកការងារក្នុងការចាត់ចំណាត់ថ្នាក់និបាតសព្ទ ដែលបានស្រង់ចេញពីវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ទៅតាមប្រភេទពាក្យទាំង៨។
- ស្រង់បច្ចេកសព្ទភាសាវិទ្យាពីភាសាបារាំងនិងអង់គ្លេស (ន័យវិទ្យា, សម្ព័ន្ធវិទ្យា, ...)។- ស្រង់មេពាក្យ និងសេចក្តីពន្យល់ក្នុង វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ ព.ស.២៥៦១/គ.ស. ២០១៧ ពីទម្រង់ Microsoft Word មកជា Microsoft Excel។
RAC Media
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖
១- លទ្ធផលនៃកិច្ចសហការការរៀបចំសន្និសីទអន្តរជាតិរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យសភាកម្ពុជាជាមួយសហគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ី ស្ដីអំពី «វិទ្យាសាស្រ្តគីមីនិងគីមីអនុវត្តន៍ (ICPAC2018) គីមីដើម្បីគោលដៅអភិវឌ្ឍដោយចីរភាព២០៣០» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបនៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។
២- លទ្ធផលនៃកិច្ចសហការរៀបចំសិក្ខាសាលារបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយសមាគមគីមីកម្ពុជា និងសមាគមគីមីប្រទេសថៃ ស្ដីពី«ការបណ្ដុះបណ្ដាលពីពិសោធន៍ខ្នាតតូចសម្រាប់គ្រូគីមីមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ» នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
៣- លទ្ធផលនៃកិច្ចសហការការរៀបចំសន្នីសីទលើកទី៩ របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យសភាកម្ពុជា ជាមួយសមាគមគីមីកម្ពុជា ស្ដីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃនៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
៤- រៀបរៀងនិងបោះពុម្ពសៀវភៅ «វចនានុក្រមគណិតវិទ្យានិងស្ថិតិ» ទាំងបីភាគឡើងវិញ ជាអង់គ្លេស-ខ្មែរ ដែលមានកម្រាស់ ៣៣២ទំព័រ។
៥- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ថាមពលវារីអគ្គីសនី» នៅខេត្តមណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង។
៦- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា» នៅខេត្តព្រះវិហារ។
៧.ការបញ្ជូនមន្រ្ដីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចិញ្ចឹមគោយកទឹកដោះនៅសហគមន៍វ៉ាងណាំយិន» នៅខេត្តស្រះកែវ ប្រទេសថៃ។
៨- លទ្ធផល ៨៥ភាគរយ នៃការសរសេរកម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណ ក្នុងបច្ចេកវិទ្យាព័ត៌មានរបស់ផ្នែកព័ត៌មានវិទ្យាសហការជាមួយវិទ្យាស្ថានភាសាជាតិខ្មែរ (Khmer intelligent OCR program and Ancient Khmer Script in IT)។
៩- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ទំនាក់ទំនងរវាងពីជគណិត និងតូប៉ូវិទ្យាទូទៅ» ដោយលោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ។
១០- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះបំណែងចែកប្រូបាប៊ីលីតេ» ដោយលោកបណ្ឌិត ម៉ុង ម៉ារ៉ា មន្រ្តីស្រាវជ្រាវ។
១១- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតវិទ្យាតាមបែបទស្សនវិជ្ជា» ដោយលោក ភួង តារារិន្ទ មន្រ្តីស្រាវជ្រាវ។
១២- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតរូបិយវត្ថុ» ភាគទី១ ដោយលោក និត លក្ស្មី មន្រ្តីគ្រប់គ្រងរដ្ឋបាល។
១៣- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ការប្រើប្រាស់បម្លែងឡាប្លាសក្នុងដំណោះស្រាយសមីការឌីផេរ៉ង់ ស្សែល» ដោយលោក លាវ ផារុន មន្រ្តីស្រាវជ្រាវ។
១៤- បានរៀបរៀងនិងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះនៃវិភាគលេខ» ដោយលោក កៅ មុយសាន មន្រ្តីស្រាវជ្រាវ។
RAC Media
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេងៗ របស់វិទ្យាស្ថាន នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែងជា៥ផ្នែក ជាសេនាធិការបច្ចេកទេសគឺ ផ្នែកវប្បធម៌វិទ្យា ផ្នែកបុរាណវត្ថុវិទ្យា ផ្នែកសិល្បៈទស្សនីយភាព ផ្នែកសិល្បៈនិងឥស្សរិយយស និងផ្នែកស្ថាបត្យកម្ម និងមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល។
សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានទទួលគោលការណ៍អនុវត្តគម្រោងស្រាវជ្រាវ ស្តីពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» និងការសិក្សាអង្កេត«មរតកវប្បធម៌អរូបីដូចគ្នានៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ» ដោយប្រើធនធានមនុស្សរួមរបស់វិទ្យាស្ថាន ហើយបានចុះផ្សាយអត្ថបទវិទ្យាសាស្រ្តចំនួន២គឺ៖
១- ស្ថានីយឡស្លដែកនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានបង្ហាញពីវត្តមានមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ ដែលជាអត្ថបទស្រាវជ្រាវរបស់ផ្នែកបុរាណវត្ថុវិទ្យា។
២- រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក ដែលជាអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផុន កសិកា និងវីដេអូខ្លី ពីលទ្ធផលស្រាវជ្រាវចំនួន១ ស្តីពី មរតកវប្បធម៌អរូបី៖ ល្បែងវាយខែលរបស់ជនជាតិកួយនៅខេត្តកំពង់ធំ និង ព័ត៌មានសកម្មភាពមួយចំនួន ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។
ក្រៅអំពីសមិទ្ធផលសំខាន់ទាំងឡាយ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួម កម្មវិធី បាឋកថា សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដែលបានគាំទ្រដោយរាជបណ្ឌិត្យសភាកម្ពុជា និងបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងស្ថានប័នពាក់ព័ន្ធនានាផងដែរ។
នៅក្នុង ឆ្នាំ២០១៨នេះដែរ មន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៣(បី)រូបក៏បានទទួលការតែងតាំងតាមរយៈអនុក្រឹត្យ តាមការស្នើរបស់វិទ្យាស្ថាន ក្នុងនោះមាន៖
១. លោកបណ្ឌិត ផុន កសិកា ត្រូវតែងតាំងជាអនុប្រធានវិទ្យាស្ថាន, ២. លោក ប្រែង ពិសិដ្ឋ ត្រូវតែងតាំងជាលេខាធិការអចិន្ត្រៃយ៍, និង ៣. លោក ហឿង សុធារស់ ត្រូវតែងតាំងជាប្រធានផ្នែកបុរាណវិទ្យា ជំនួសលោកបណ្ឌិត ផុន កសិកាផងដែរ៕
RAC Media | ស៊ាង រ៉ូហ្សាត
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM