ព័ត៌មាន

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

កាលពីពេលរសៀល ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០២ពាក្យ ដូចខាងក្រោម៖

RAC Media


2019-07-11 07:43:19   ថ្ងៃព្រហស្បតិ៍, 11 កក្កដា 2019 ម៉ោង 02:43 PM
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំៗនៅចុងឆ្នាំ២០១៩នេះ!

នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា នៅចុងខែវិច្ឆិកាខាងមុខនេះ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩  រាជបណ្ឌិត្យសភាកម្ពុជា នឹងមានរៀបចំកម្មវិធីធំៗចំនួន៣៖
១. ពិធីសម្ពោធអគារឥន្ទ្រទេវី ពិធីខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
២. សន្និបាតបូកសរុបប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។
៣. វេទិកាវិទ្យាសាស្ត្រ។

នៅក្នុងកម្មវិធីដែលមានរយៈពេល៣ថ្ងៃនេះដែរ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានការប្រកាសពីគោរមងារកិត្តិយស​ជូនបញ្ញាជន និង ឥស្សរជនឆ្នើមរបស់ជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រគល់សញ្ញាបត្រ គ្រឿងឥស្សរិយយស និងបណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមានស្នាដៃ ក៏ដូចជាការតាំងពិព័រណ៍សមិទ្ធផលនិងស្នាដៃស្រាវជ្រាវ និងសកម្មភាពជាច្រើនទៀតរបស់វិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ធំៗនាចុងឆ្នាំនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលនាងនួន ដែលមានរបៀបវារៈ២សំខាន់ដូចជា៖ ១. ការបូកសរុបការងារប្រចាំខែមិថុនា, ២. ការរៀបចំព្រឹត្តិការណ៍ធំៗចុងឆ្នាំ២០១៩នេះ ក្នុងនោះមាន ដូចជា កម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០, ការប្រារព្ធខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន, ការប្រារព្ធខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ពិធីសម្ពោធអគារឥន្ទ្រទេវី និង ពិធីបើកបវេសនកាលថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងចែកសញ្ញាបត្រ និង៤៖បញ្ហាផ្សេងៗ។

RAC Media


2019-07-10 04:46:06   ថ្ងៃពុធ, 10 កក្កដា 2019 ម៉ោង 11:46 AM
កិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា...»

នៅវេលាម៉ោងព្រឹក ៩៖០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា» ជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៌មាននៃរាជ​បណ្ឌិត្យសភាកម្ពុជា។

ក្នុងកិច្ចប្រជុំ​ ក្រុមការងារបានលើកយកកិច្ចការមួយចំនួនមកពិភាក្សា រួមមាន៖
១.​ រាជបណ្ឌិត្យសភាកម្ពុជានឹងជុំរុញកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានឱ្យកាន់មានភាពល្អប្រសើរជាងមុន
២. ការរៀបចំផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
៣. ផែនការយុទ្ធសាស្ដ្រគ្រប់គ្រងទូទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

បន្ទាប់ពីកិច្ចប្រជុំរួច ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការបានដឹកនាំក្រុមជំនាញនេះចុះទៅពិនិត្យការដ្ឋានសំណង់នៃអគារឥន្ទ្រទេវី អំពីទីតាំងមួយចំនួនដែលត្រូវបំពាក់សម្ភារៈបច្ចេកវិទ្យា មានដូចជា ឧបករណ៍ការពាររន្ទះ ការរៀបចំបណ្ដាញអ៊ីនធឺណិតសម្រាប់អគារឥន្ទ្រទេវី បន្ទប់កុំព្យូទ័រ ទីតាំងសម្រាប់រត់ប្រព័ន្ធNetwork បណ្ដាញកាម៉េរាសុវត្ថិភាព និងបន្ទប់រៀនជាដើម។

RAC Media


2019-07-09 04:41:17   ថ្ងៃអង្គារ, 09 កក្កដា 2019 ម៉ោង 11:41 AM
«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»

បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន​ ឬស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បាននាំយកទឹកដោះគោស្រស់១០០ភាគរយ  «ទឹកដោះគោ តេជោសែន ឫស្សីត្រឹប»ចែកជូនដល់ថ្នាក់ដឹកនាំ តាមវិទ្យាស្ថាន និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានភ្លក្សរសជាតិ។

សូមរំលឹកថា គោទាំងអស់មានចំនួន១០០ក្បាល ត្រូវបាននាំចូលមកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅតាមក្បួនរថយន្ត ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមបណ្ឌិត​សភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។
រហូតមកដល់ពេលនេះគោដែលបានដឹកចូលនោះ កើតបានកូនចំនួន៧ក្បាលបន្ថែម ដែលអាចទទួលបានទឹកដោះជាបន្តបន្ទាប់ ហើយវានឹងកើតអស់នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមជម្រាបថា នេះគឺជាគម្រោងសិក្សាពិសោធ និងអនុវត្តមួយរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងគម្រោងចិញ្ចឹម​គោយកទឹកដោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើនផលិតផលកសិកម្មថ្មីៗនិងជម្រុញផលិតកម្មសត្វនៅកម្ពុជាឱ្យមានសន្ទុះឡើង ហើយក្នុងករណីដែលលទ្ធផលនៃគម្រោងទទួលបានជោគជ័យ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបនឹងធ្វើការពង្រីកពូជគោទៅដល់សហគមដើម្បីលើកកំពស់ជីវភាពប្រជាកសិករឱ្យបានប្រសើរឡើង ចៀសវាងការប្រកបមុខរបរចាស់ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់និងបរបាញ់សត្វនៅក្នុងព្រៃឧទ្យាន។

RAC Media




2019-07-04 14:36:55   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 09:36 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

រសៀល ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៤ពាក្យ ដូចខាងក្រោម៖

RAC Media


2019-07-04 08:13:45   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 03:13 PM
សិក្ខាសាលាស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»

ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំសិក្ខាសាលាមួយស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»។

កម្មវិធីបានប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញ អ្នកស្រាវជ្រាវ អ្នកសិក្សា សិស្ស-និស្សិតមកពីសាកលវិទ្យាល័យ​នានជាច្រើនរូប។ 

ទាក់ទងទៅនឹងការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ នេះ បើតាមលោកបណ្ឌិត លឹម សេងឌី ជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា «គម្រោងមួយនេះធ្វើឡើងដើម្បីដំឡើងកម្មវិធីសុសវែរនៅក្នុងឧបករណ៍អេឡិចត្រូនិច មានកុំព្យូទ័ ទូរស័ព្ទដៃ ជាដើម។ ហើយដែលកម្មវិធីនេះអាចបំលែងរូបភាពប្រតិចារឹកអក្សរមកប្រតិចារឹកអក្សរដែលអាចកែរបាន និងបន្ទាប់មកទៀតវានឹងអាចធ្វើការបំលែងពីប្រតិចារឹកអក្សរមកអក្សរខ្មែរបច្ចុប្បន្នបាន»។

RAC Media



2019-07-03 10:48:54   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 05:48 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖


RAC Media


2019-07-03 01:18:44   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 08:18 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគបញ្ចប់ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

៩-សេចក្តីសន្និដ្ឋាន

ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានប្រារព្ធឡើងពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីរំឭកដល់ទាហានបារាំងនិងខ្មែរដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើក ទី១​(១៩១៤-១៩១៨) និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានបារាំងនិងខ្មែរ ក្នុងការដណ្តើមយកជោគជ័យលើប្រទេសអាល្លឺម៉ង់។ ចំណុចសំខាន់ពីរដែលគប្បីយកចិត្តទុកដាក់នោះគឺ៖ ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង និងការសម្លាប់បាដេសនៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំងនៅខែមេសា ឆ្នាំ១៩២៥។

៩.១-ការផ្តល់ប្រាក់ចូលនិវត្តន៍សម្រាប់ទាហានទៅច្បាំងនៅប្រទេសបារាំង

ពួកទាហានខ្មែរដែលនៅរស់ពីការទៅច្បាំងនៅប្រទេសបារាំងនោះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា។ ច្បាប់រើត្រែត(១)ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩១៩ នោះបានអនុញ្ញតឱ្យទាហានចេញពីអង្គភាពកងទ័ពក្នុងករណីមានរបួសឬមានជំងឺក្នុងពេលដែលធ្វើសឹកសង្គ្រាមនោះ ដោយត្រូវប្តឹងសុំប្រាក់រើត្រែតមុនផុតកំណត់៥ឆ្នាំ គិតតាំងពីវេលាដែលរាជការអនុញ្ញាតឱ្យចេញ។ បន្ទាប់មកក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩១៩ បានរំឭកឱ្យប្តឹងសុំប្រាក់​រើត្រែតនេះកុំឱ្យហួសពេលកំណត់។

នៅប្រទេសបារាំងអសយដ្ឋានសម្រាប់ទាក់ទងនឹងបញ្ហានេះគឺ ផ្លូវឡងត្រីផ្ទះលេខ១៧ ក្នុងក្រុងប៉ារីស។ លក្ខខណ្ឌសម្រាប់សុំប្រាក់រើត្រែតដែលច្បាប់បើកឱ្យនោះគឺ ការតម្រូវឱ្យចាងហ្វាងរាជការពេទ្យនៅតំបន់ដែលខ្លួនរស់នៅនោះធ្វើលិខិតបញ្ជាក់អំពីស្ថានភាពសុខភាពនៃទាហានទាំងនោះ(មានរបួសឬមានជំងឺ)(១)។

៩.២-ការសម្លាប់បាដេសនៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅខែមេសា ឆ្នាំ១៩២៥

ក្រោយពីពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ តែជាង១ខែកន្លះក្រោយមក ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ មានផ្ទុះនូវឧប្បត្តិសម្លាប់លោក បាដេស(Bardez) ចៅហ្វាយខេត្តបារាំង (នៅខេត្តកំពង់ឆ្នាំង) នៅភូមិក្រាំងលាវក្នុងឱកាសដែលលោកចុះទៅទារពន្ធផ្ទាល់ដល់ទីនោះ។ អាជ្ញាធរបានតបតវិញដោយដាក់ឈ្មោះភូមិក្រាំងលាវថាជា«ភូមិតិរច្ឆាន»។ លើសពីនេះ អ្នកភូមិក្រាំងលាវចំនួន១៨នាក់ ដែលជាប់សង្ស័យថាបានសម្លាប់លោកបាដេសនោះ ត្រូវគេនាំយកមកកាត់ទោសនៅសាលាឧក្រិដ្ឋ(Cour criminelle)ក្រុងភ្នំពេញពីថ្ងៃទី៥ ដល់ទី២០ ខែធ្នូ ឆ្នាំ១៩២៥។ មនុស្ស១២នាក់បានទទួលទោស៖ ១នាក់(ទោសប្រហារជីវិត) និង១១នាក់ទៀត(ដាក់ពន្ធនាគារពី៥ឆ្នាំដល់មួយជីវិត)។ អ្នកជាប់ពន្ធនាគារ ត្រូវបញ្ជូនទៅកោះត្រឡាច។ ក្នុងឱកាសនោះ មានមេធាវីបារាំង៣នាក់ឈ្មោះ លោក Gallet, Lortat Jacob និង Dufond ដែលបានធ្វើដំណើរមកពីទីក្រុងព្រៃនគរបានស្នើឱ្យតុលាការលើកលែងទោសឱ្យអ្នកភូមិក្រាំងលាវ ដោយអះអាងថា៖ «បើអ្នកក្រាំងលាវមិនបានបង់ពន្ធជាស្រូវទេ ពួកគេបានបង់ពន្ធជាឈាមរួចទៅហើយ! បើបារាំងចង់បំភ្លេចរឿងនេះ សូមទៅមើលវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១»នោះទៅ(៣) !

បច្ចុប្បន្នបំណែកដែលនៅសេសសល់នៃ«វិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១»ត្រូវបានយកមករក្សាទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញ ក្រោយពីត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុលពត។ រូបដំរីធំពីរ គឺដាក់តាំងក្នុងសួនច្បារនៅសងខាងនៃច្រកចូលខាងមុខសារមន្ទីរជាតិ ចំណែកតួវិមានគឺដាក់តាំងនៅសួនច្បារផ្នែកខាងជើង(ច្រកផ្ញើម៉ូតូ-ឡាន)។

                                                                 ចប់ដោយបរិបូរណ៍

              រូបថត: ដោយ លោកស្រី ស៊ន ច័ន្ទអមរា នៅសារមន្ទីរជាតិភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩

 

[១] រើត្រែត (retraite) គឺនិយោជិកដែលដល់កំណត់អាយុឈប់ធ្វើការដោយត្រូវបានសោធនដែលត្រូវបើកក្នុងម្នាក់ៗ។
[២] រាជកិច្ចរាជការ ឆ្នាំ១៩២៣ ទំព័រ១៧៦: សម្រាប់ពួកទាហានចាស់ដែលបានចូលច្បាំង ឱ្យប្រយ័ត្នពីកំណត់ថ្ងៃខែ ដែលបើកអំណាចឱ្យប្តឹងទារប្រាក់រើត្រែត។
[៣] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៣៤២-៣៥៩។


 


2019-07-01 13:41:59   ថ្ងៃចន្ទ, 01 កក្កដា 2019 ម៉ោង 08:41 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា»

ភ្នំពេញ៖ ភាសានៃជាតិសាសន៍មួយមិនត្រឹមតែត្រូវអភិរក្សនោះទេ តែត្រូវការការអភិវឌ្ឍ និងមានឯកភាពភាសា នេះជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសិក្ខាសាលា ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាឯកភាពនៃភាសាខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកជាអនុសាសន៍សំខាន់ៗចំនួន៣គឺ៖

១. នៅពេលដែលវិទ្យាសាស្ត្រកាន់តែរីកចម្រើន ភាសាមិនអាចអភិរក្សទេ គឺត្រូវតែអភិវឌ្ឍដើម្បីទាន់សម័យកាលរីកចម្រើននៃវិទ្យាសាស្ត្រ។

២. គ្មានភាសាណាមួយដែលគ្មានការអភិវឌ្ឍនោះទេ ដូច្នេះភាសាខ្មែរជាភាសាជាតិមួយដែលរដ្ឋធម្មនុញ្ញបានកំណត់ ជាភាសាផ្លូវការ។ ដូច្នេះសូមឱ្យក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដាក់នៅលើស្មាររបស់អង្គសិក្ខាសាលានៅថ្ងៃនេះ។ សម័យកន្លងមក តែងតែមានការប្រឈមរវាងអ្នកឯកទេសភាសាថ្មី និងអ្នកឯកទេសភាសាចាស់ ពោលគឺរវាងលោក កេង វ៉ាន់សាក់ និងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានការខ្វែងគំនិតគ្នាលើការប្រើប្រាស់ភាសា ហេតុដូច្នេះហើយទើបបច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានបង្កើតឡើង ដែលក្រុមប្រឹក្សានេះដើរតួនាទីសំខាន់ណាស់ ដ។

ហើយជាការពិតណាស់ គ្រប់ភាសាទាំងអស់ត្រូវតែមានភាសាម៉ាឃីតធីង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែគេត្រូវពិចារណាថាតើវាអាចប៉ះពាល់ដល់វប្បធម៌និងសង្គមកម្ពុជាដែរឬទេ? គេត្រូវបញ្ជូនពាក្យទាំងនោះមកកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឱ្យមានឯកភាពជាតិ។

៣. បើសិនជាជាតិសាសន៍មួយគ្មានឯកភាពភាសាជាតិនោះទេ នោះយើងនឹងឈ្លោះគ្នាមិនចេះចប់នោះឡើយ។ យើងត្រូវមានមោទនភាពចំពោះឯកភាពភាសាជាតិរបស់យើង ទោះបីជាប្រទេសយើងតូចក៏ដោយក្ដី យើងមានភាសានិងគំនូសរបស់យើង។

ជាការលើកបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់នូវសទ្ទានុក្រមបរិស្ថានជូនដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើការសិក្សានិងពិគ្រោះយោបល់ រហូតដល់សទ្ទានុក្រមនេះចេញជាផ្លែផ្កា។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានស្នើសូមឱ្យក្រសួងទាំងអស់ កុំចេញសទ្ទានុក្រមដោយខ្លួនឯង ដោយមិនឆ្លងកាត់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍ឱ្យឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងនីមួយៗដើម្បីបង្កើតគណៈកម្មការរួមគ្នាមួយ បង្កើតសទ្ទានុក្រមតាមវិស័យនីមួយៗ និងសូមឱ្យរដ្ឋមន្ត្រីទាំងអស់ ផ្ដល់នូវសទ្ទានុក្រមតាមវិស័យនីមួយៗដែលខ្លួនមានមកកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីត្រួតពិនិត្យនិងអនុម័តដើម្បីប្រើប្រាស់ជាការទទួលស្គាល់ផ្លូវការដើម្បីឈានទៅដល់គោលបំណងធ្វើឱ្យមានឯកភាពភាសាជាតិ។

ជាប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសកម្ពុជា បានសំណូមពរឱ្យសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ នៅពេលដែលពាក្យត្រូវបានអនុម័តគ្រប់ ត្រូវទទួលយកពាក្យដែលបានអនុម័តរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ យកដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃស្ថាប័នរបស់ខ្លួន ពិសេសសម្រាប់ការលើកស្លាកឬបដា សូមសហការជាមួយនឹងក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីធ្វើយ៉ាងណាប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនិងមានឯកភាពភាសាជាតិតែមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2019-06-27 05:35:09   ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 12:35 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបើកសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី»

«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសុន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងងឥន្ទ្រទេវី» នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី» នៅវេលាព្រឹកមិញនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍ថា «ដោយមានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលទើបរាជបណ្ឌិត្យសភាកម្ពុជាទទួលបានអគារចំនួន២ គឺអគារខេមរវិទូ សម្រាប់អ្នកសិក្សាស្រាវជ្រាវគ្រប់ជំនាញអង្គុយធ្វើការ ចំណែកអគារឥន្ទ្រទេវី ជាកន្លែងសម្រាប់បណ្តុះបណ្តាល ព្រោះព្រះនាងឥន្ទ្រទេវីជាអ្នកសិក្សា ជាអ្នកនិពន្ធ និង ជាព្រះអគ្គមហេសីរបស់ព្រះបាទជយវរ្ម័នទី៧ដែលជាវីរក្សត្ររបស់ខ្មែរ»។

លោកបានលើកជាសំណួរឡើងថា «កន្លងមកមានអ្នកបដិមាករជាច្រើន បង្ហាញបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ចុះចំណែកព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី តើមិនមានបដិមាស្នងទេ?» លោកបន្តថា ដោយមើលឃើញពីភាពសំខាន់បែបនេះហើយ ទើបឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចាត់ឱ្យមានក្រុមការងារស្រាវជ្រាវនេះឡើងដែលដឹកនាំដោយ លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារស្រាវជ្រាវមានដូចជា លោក ហឿង សុធារស់ លោក ប្រែង ពិសិដ្ឋ លោកស្រី ម៉ិល វាសនា និងកញ្ញា តាកេត ស័កដា ចុះសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់បដិមាព្រះនាងឥន្ទ្រទេវី និងឱ្យមានការជួបជុំពិគ្រោះយោបល់រវាងអ្នកជំនាញជាតិ ព្រមទាំងអន្ដរជាតិផង។

បន្ទាប់ពីសម្រេចបាននូវអត្តសញ្ញាណបដិមារួចហើយ រាជបណ្ឌិត្យសភាកម្ពុជា មានគោលបំណងសាងសង់បដិមារបស់ព្រះនាងដើម្បីតម្កល់នៅក្នុង«អគារឥន្ទ្រទេវី» ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងដើម្បីកំណត់អត្តសញ្ញាណសម្រាប់ជាតិតែម្តង។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា "ទៅថ្ងៃមុខ យើងនឹងធ្វើការសិក្សាពីបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ឈរ ទ្រង់គ្រឿង កាន់ព្រះខ័ន និង បដិមារបស់វីរក្សត្រផ្សេងៗទៀត ដើម្បីធ្វើការបង្ហាញដូចថ្ងៃនេះ»។

នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសបើកកម្មវិធី និង គោរពជូនពរឱ្យការពិគ្រោះពិភាក្សាប្រកបដោយជោគជ័យ៕

2019-06-27 05:29:50   ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 12:29 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក